សត្វទាំង១០ប្រភេទដែលធំបំផុតនៅលើភពផែនដីយើងនេះ ដែលអ្នកមិនធ្លាប់បានដឹងពីមុន

ការ​ផ្លាស់ប្ដូរអាកាសធាតុ គ្រោះធម្មជាតិ និងកត្តា​ជាច្រើន​ទៀត​រួម​ផ្សំ​គ្នា​ធ្វើ​ឲ្យ​សត្វ​ទំហំ​យក្ស​​មួយ​ចំនួន​ត្រូវ​បាន​បាត់​បង់​ពី​ភពផែនដី ដែល​អ្នកសត្វ​ដែល​អ្នក​ស្គាល់​ច្បាស់​ជាង​គេ​នោះ​គឺ ដាយណូស័រ ប៉ុន្តែ​​មិន​មែន​​មាន​តែ​ដាយណូស័រដែល​ជា​​សត្វ​ទំហំ​យក្ស​ដែល​ធ្លាប់​មាន​វត្តមាន​នៅ​លើ​ផែន​ដី​នោះ នៅ​មាន​សត្វ​ជា​ច្រើន​ទៀត​ដូចជា ៖

១.សត្វកន្ទំរុយយក្ស Dragonfly


វាគឺជាសត្វស្លាបដ៏ធំដែលស្លាបមួយផ្នែករបស់វាមានប្រវែងដល់ទៅ៧២cmហើយវាក៏ជាសត្វមួយប្រភេទដែលហើសំកាំងលើអាកាសដើម្បីចាប់ចំណី ហើយវាអាចប្រមាញ់អ្វីគ្រប់យ៉ាងដែលវាចចង់។វាគឺជាប្រភេទសត្វដែលដូនតានៃសត្វដាយណូស័រ។ផូស៊ីលរបស់វាត្រូវបានរកឃើញនៅនិងថ្ម Permian នៅក្នុងរដ្ឋកានសាស់ សហរដ្ឋអាមេរិក។

២.សត្វ Arthroplrura


វាគឺជាសត្វមួយប្រភេទដែលមានជើងច្រើន ហើយផូស៊ីលរបស់វាត្រូវបានរកឃើញនៅប្រទេសស្កត់ឡែន ហើយវាធ្លាប់មានវត្តមាននៅលើភពផែនដីនេះតាំងពី ២៨០ ដល់​ ៣៤០លានឆ្នាំមកម្លេះ។សត្វនេះមានប្រវែង ប្រហែល២ម៉ែត្រ និងទំងន់៥០០គីឡូក្រាម។

៣.ពស់យក្ស Titanoboa


Titanoboa គឺជាប្រភេទសត្វពស់ដែលគ្មានពិស ដូចជា ថ្លាន់ដែរដែលបានរកឃើញនៅអាមេរិកខាងត្បូង ហើយឥឡូវមាននៅក្នុងប្រទេស Madagascar ហើយវារស់នៅក្នុងទឺកដូចជាពស់ Anacondaដែរ,ចំណីរបស់វាគឺ ក្រពើរនិងត្រីធំៗ។

៤.ក្រពើយក្ស Sarcosachus


ក្រពើយក្សនេះត្រូវបានផុតពូជតាំងពី ១១០លានឆ្នាំមុន។ហើយផូស៊ីលរបស់វាត្រូវបានរកឃើញដំបូងនៅក្នុងប្រទេស Niger​​ដោយអ្នកស្រាវជ្រាវជនជាតិបារាំងឈ្មោះ Alfred Felix de Lapparent.ដែលបានរកឃើញធ្មេញ និងស្បែករបស់វានៅក្នុងតំបន់វាលខ្សាច់សាហារ៉ា នៅក្នុងឆ្នាំ ១៩៤០ទៅ ១៩៥០ ដែលមានប្រវែង ១១ទៅ១២ម៉ែត្រហើយវាមានទំងន់ដល់ទៅ៨តោន។

៥.សត្វដាយណូស័រ Sprinosaurus


វាគឺជាសត្ចដែលស៊ីសាច់ជាអាហារ ហើយផូស៊ីលរបស់វាត្រូវបានរកឃើញនៅក្នុងប្រទេស អេស្ស៊ីបក្នុងតំបន់វាលខ្សាច់សាហារ៉ា នៅឆ្នាំ ១៩១០ ដោយអ្នកវិទ្យាសាស្ត្រជនជាតិដើម​Bavaria.សត្វនេះវាមានកំពស់ដល់ទៅ៤ហ្វីតនិងមានប្រវែងដល់ទៅ ១៦ទៅ១៨ម៉ែត្រហើយមានទំងន់ពី៧ទៅ១០តោន ហើយវាធ្លាប់រស់នៅក្នុងទ្វីបអាព្រិកនៅចំពាក់កណ្តាលនៃរដ្ឋ Shea Creek កាលពី១០០ឆ្នាំមុន។

៦.ត្រីយក្ស Leedsichthys Problematical


ត្រីយក្សនេះវាធ្លាប់នៅក្នុងសម័យបុរេប្រវត្តន៍ នភក្នុងសមុទ្រកាលពីពាក់កណ្តាលចន្លោះពី ១៨៥ ទៅ ១៥៥លាឆ្នាំមុន។ហើយផូស៊ីលរបស់វាត្រូវបានរកឃើញនៅក្នុងថ្មនៃសករាជ ដោយលោក Leedsichthy ឮ។សត្វប្រភេទនេះវាស៊ីសត្វតូចៗនិងភ្លុយតុងជាអាហារ។

 ៧.សត្វ Paraccratherium


វាគឺជាសត្វជើង៤ដែលចិញ្ចឹមកូនដោយទឹកដោះហើយកំពស់របស់វាខ្ពស់ជាងសត្វដំរីអាព្រិកដល់ទៅ៨ម៉ែត្រ។វាស៊ីរុក្ខជាតិជាអាហារ មានទំងន់ដល់ទៅ៣០តោន​ ហើយវាធ្លាប់មានជីវិតនៅអាមេរិកខាងជើងកាលពី៦៥លានឆ្នាំមុន។ ៨,​ សត្វ Quetzalcoatlus


វាធ្លាប់តាំងសំបុកនៅក្នុងរដ្ឋក្រិច ដែលគេបានដាក់ឈ្មោះអោយវាថា ព្រះនាគ (dragon god)នៃរឿងព្រេងទាក់ទងនិង Aztec. ផូស៊ីលរបស់វាត្រូវបានរកឃើញនៅរដ្ឋ Texas នៅឆ្នាំ ១៩៧១ ដែលប្រវែងស្លាបរបស់វាពីម្ខាងទៅម្ខាងមានប្រវែង ១២ម៉ែត្រ និងកំពស់៦ម៉ែត្រ ហើយវាធ្លាប់មានជីវិតនៅលើភពផែនដីនេះតាំងពី ៦៥លានឆ្នាំមុន។
៩. សត្វ Jaekeloterus Ahenaniae


វាធ្លាប់មានវត្តមាននៅលើភពផែនដីនេះតាំងពី៣០០លានឆ្នាំមុន នៅក្នុងសមុទ្រតាំងពីបុរាណ។វាគឺជាសត្វរកស៊ីពេលយប់នៅក្នុងបាតសមុទ្រ។ហើយវាមានក្រញ៉ាំជើងប្រវែង ២,៥ម៉ែត្រ ដែលអាចចាប់និងសំលាប់អ្វីៗបានយ៉ាងរហ័ស។

១០. ត្រីបាឡែនយក្សខៀវ


វាគឺជាត្រីដ៏ធំបំផុតនៅក្នុងពិភពលោកនេះ ដែលមានប្រវែង ២៦ទៅ២៩ម៉ែត្រជាមធ្យម ហើយគេធ្លាប់ប្រទះឃើញត្រីនេះដែលមានប្រវែង ៣១.២ ម៉ែត្រ។ហើយទំងន់របស់វាចាប់ពី១០០ទៅ២០០តោនជាមធ្យមក្នុងមួយក្បាល។គ្រាន់តែអណ្តាតរបស់វាមានទំងន់ស្មើនិងដំរីមួយក្បាល, បេះដូងរបស់វាមានទំហំប៉ុននិងឡានធម្មតាមួយ ត្រីប្រភេទនេះវាស៊ីត្រីតូចៗជាអាហារ និងជាសត្វដែលចិញ្ចឹមកូនដោយទឹកដោះ។ កូនរបស់វាគឺអាលូតលាស់បានលឿនណាស់ដោយសារតែជីវជាតិនៅក្នុងទឹកដោះមេរបស់វា ហើយវាអាចកើនទំងន់៤គីឡូក្រាមក្នុង១ម៉ោង។

 ប្រភព: http://www.jongdeng.net/post/3994
សត្វទាំង១០ប្រភេទដែលធំបំផុតនៅលើភពផែនដីយើងនេះ ដែលអ្នកមិនធ្លាប់បានដឹងពីមុន សត្វទាំង១០ប្រភេទដែលធំបំផុតនៅលើភពផែនដីយើងនេះ ដែលអ្នកមិនធ្លាប់បានដឹងពីមុន Reviewed by Unknown on October 31, 2017 Rating: 5

No comments:

Powered by Blogger.