គេងមិនដែលលក់មែនទេ? បិទភ្នែកដែរតែនៅតែគេងមិនកើត ដោយសារនេះដោយសារនោះ ឬក៏អត់មូលហេតុ ហើយបើអ្នកបន្តបែបនេះទៀតនោះសុខភាពអ្នកនឹងទ្រុឌទ្រោមជាមិនខាន ដូច្នេះអ្នកគួរតែសាកល្បងវិធីនេះ៖
១. កុំឲ្យមានរបស់អ្វីមករំខាន
អ្នកត្រូវតែប្រាកដថាឈប់ប្រើប្រាស់ទូរស័ព្ទ កុំព្យូទ័រ ហើយទុកវាមួយឡែកដើម្បីឲ្យអ្នកមានអារម្មណ៍ស្ងប់ស្ងាត់។
២. កុំញ៉ាំអាហារពេលល្ងាចច្រើនពេក
វាពិតជាពិបាកក្នុងការគេងបើសិនជាក្រពះរបស់អ្នកពោរពេញដោយអាហារ ដូច្នេះជាការប្រសើរអ្នកមិនគួរញ៉ាំបាយល្ងាចច្រើននោះទេ។
៣. មានសកម្មភាព
បើសិនជាអ្នកមិនមានអារម្មណ៍ថាងងុយគេងនោះ អ្នកគួរតែព្យាយាមធ្វើអ្វីមួយដើម្បីឲ្យខ្លួនអ្នកត្រូវការសម្រាក។
៤. ស្ដាប់ចម្រៀង
ការស្ដាប់ចម្រៀងគឺជាវិធីដែលធ្វើឲ្យអ្នកមានអារម្មណ៍ល្អ និងឈប់គិតពីរឿងផ្សេងៗ ដូច្នេះអ្នកគួរតែជ្រើសរើសបទណាដែលអ្នកចូលចិត្ត និងដាក់សំឡេងតិចល្មមបានហើយ។
៥. ងូតទឹកមុនចូលគេង
វាគឺជាវិធីដ៏ល្អដែលអាចជួយអ្នកឲ្យមានអារម្មណ៍ល្អនិងស្រស់ស្រាយ ព្រោះអ្នកបានសម្អាតអ្វីដែលមិនល្អចេញពីខ្លួនអស់ហើយ។
៦. ស្លៀកពាក់អ្វីដែលធ្វើឲ្យអ្នកស្រួលខ្លួន
កុំស្លៀកពាក់តឹងពេកឬរឹបពេក ព្រោះវាធ្វើឲ្យអ្នកពិបាកក្នុងការគេងលក់។
៧. បង្កើតបរិយាកាសក្នុងបន្ទប់
តុបតែងបន្ទប់ឲ្យស្អាត មានក្លិនល្អ ត្រជាក់ ធ្វើបែបនេះគ្រាន់តែដល់បន្ទប់គឺមានអារម្មណ៍ថាចង់គេងតែម្ដង។ រាងកាយអ្នកត្រូវការសម្រាក ដូច្នេះទោះបីអ្នកមិនចង់គេងក៏ដោយក៏មិនគួរបណ្ដោយខ្លួនទៅតាមហ្នឹងដែរ ព្រោះមិនយូរទេសុខភាពអ្នកនឹងមានបញ្ហា ៕
ប្រភព៖ Kanha ប្រែសម្រួល៖ fbgoo.co

ចង់គេងលក់ឲ្យបានស្កប់ស្កល់ ស្រីៗគួរតែសាកវិធីនេះ!
Reviewed by Unknown
on
October 17, 2017
Rating:
No comments: