១ខែសោះខ្មែរនាំចូលផ្លែផាសិន១០០តោនពីវៀតណាម ខណៈខ្មែរក៏អាចដាំបានដែរ ហេតុអ្វី?


ប្រទេសកម្ពុជាកំពុងតែមានតម្រូវការផ្លែផាសិនខ្ពស់ តែបែរជានាំចូលពីប្រទេសជិតខាងយ៉ាងច្រើនតោនទៅវិញ ខណៈកម្ពុជាខ្លួនឯងក៏មានលទ្ធភាពដាំដូចគ្នាដែរ។ ផ្លែផាសិន ឬក្រូចវល្លិ ត្រូវបាននាំចូលចំនួនយ៉ាងច្រើនតោន រហូតដល់១០០តោនក្នុងមួយខែនេះតាមការលើកឡើងរបស់លោកបណ្ឌិតកសិកម្ម យ៉ង សាំងកុមារ នាពេលថ្មីៗនេះ។ លោកបណ្ឌិតយ៉ង សាំងកុមារ បានមានលើកឡើងថា «ផ្លែផាសិន ឬក្រូចវល្លិជាប្រភេទផ្លែឈើល្អ មានផលប្រយោជន៍ច្រើនដល់សុខភាព យើងអាចបរិភោគឆៅ ឬធ្វើជាភេស្ជៈ។ ខ្មែរយើងនាំចូលពីខាងក្រៅច្រើន រហូតដល់១០០តោនក្នុងមួយខែ»។ លោកបានបញ្ជាក់ថា យើងគួរសហការគ្នាដាំដើម្បីផលិតផ្គត់ផ្គងទីផ្សារក្នុងស្រុក ជាពិសេសធ្វើឲ្យសម្បូរផ្លែផាសិនសម្រាប់បរិភោគ។ ជាការពិតណាស់ផ្លែផាសិន កំពុងមានតម្រូវការខ្ពស់ ជាពិសេសត្រូវបានគេធ្វើភេស្ជៈតាមភោជនីដ្ឋាន ហាងកាហ្វេជាដើម។ បន្ថែមពីលើនេះ តម្រូវការកាន់តែកើន ដោយសារហាងម្ហូបអាហារនៅកម្ពុជា មានកំណើនខ្លាំងមួយរយៈក្រោយនេះ។ កសិករខ្មែរយើងគួរតែងាកមកដាំផ្លែផាសិននេះ ចៀសវាងការនាំចូលចំនួនដ៏ច្រើននេះ ព្រោះកម្ពុជាក៏មានអំណោយផលខ្លាំងដែលលើដំណាំផាសិននេះ ជាពិសេសកំពុងមានតម្រូវការខ្ពស់ផងដែរ៕

 អត្ថបទដោយ៖ ម៉ន វុទ្ធា 

vuthea.businesscambodia@gmail.com

 Facebook: Morn Vuthea

 ដកស្រង់ចេញពី :https://www.business-cambodia.com
១ខែសោះខ្មែរនាំចូលផ្លែផាសិន១០០តោនពីវៀតណាម ខណៈខ្មែរក៏អាចដាំបានដែរ ហេតុអ្វី? ១ខែសោះខ្មែរនាំចូលផ្លែផាសិន១០០តោនពីវៀតណាម ខណៈខ្មែរក៏អាចដាំបានដែរ ហេតុអ្វី? Reviewed by Unknown on October 26, 2017 Rating: 5

No comments:

Powered by Blogger.