ប៉ូលិសចរាចណ៍ខេត្តសៀមរាបបានប្រើអំពើហឹង្សារលើខ្ញុំដោយចេតនា ?

កាលពីវេលាម៉ោង៤ល្ងាចថ្ងៃទី២៣ តុលា ២០១៧ កន្លងទៅមានបុរសម្នាក់បង្ហោះសារតាមបណ្ដាញសង្គមថា ប៉ូលិសចរាចរណ៍ខេត្តសៀមរាបបានប្រើអំពើហិង្សាមកលើរូបគាត់ដោយវាយហ្នឹងដំបងអោយដួលកណ្ដាលផ្លូវ ហើយថែមទាំងមានប៉ូលិសពីរនាក់ព្រួតវាយទៀត ។


បើយោងតាមម្ចាស់ហ្វេសប៊ុកឈ្មោះ Kong Panha បានរៀបរាប់ថា៖ ប៉ូលិសចរាចណ៍ខេត្តសៀមរាប នៅថ្ងៃទី23 /10/17 ម៉ៅង4ល្ងាច បានប្រើអំពើហឹង្សារលើខ្ញុំដោយចេតនា វៃខ្ញុំមួយដំបង់អោយដួលម៉ូតូនៅកណ្តាលថ្នលជិតឡានកិនស្លាប់ ហើយប៉ូលិស2នាក់ព្រួតវៃខ្ញុំថែមទៀត គ្រាន់តែខ្ញុំខុសអត់ពាក់មួក ខ្ញុំនឹងប្តឹង រកយុត្តិធម៍ សូមបងប្អូនខ្មែរជួយ Share ដើម្បីរកយុត្តិធម៍អោយខ្ញុំផង🙏🏼🙏🏼🙏🏼 ស្នងការដ្ឋាននគរបាល ខេត្តសៀមរាប ( ដំបូងខ្ញុំបណ្តោយផ្លូវលូតាមថ្មមាស ក៍បាំងឡានមួយអត់ឃើញប៉ូលិសទេ ហើយក៍ផុតប៉ូលិសទី1 ដោយល្បើនលឿន ក៍ជួបប៉ូលិសទី2 វ៉ៃខ្ញុំ1ដំបង់ចំពីក្រោយខ្ញុំភ័យណាស់ ហើយក៍ដល់ប៉ូលិសទី3 មួយក្រុមព្រួតគ្នាវ៉ៃលើខ្ញុំមិនដកដៃ មិនទាន់និយាយអីមួយមាត់វ៉ៃទាំងម៉ូតូខ្ញុំទៀត អ្នកលក់នៅកែងផ្លូវនោះគេឃើញទាំងអស់ វ៉ៃខ្ញុំឡើងទ្រម ហើយចាប់ដកហូតទូស័ព្ទមិនខ្ញុំថតបានឡើយ ខ្ញុំខឹងណាស់ ក៍ទាញដុំថ្មចង់ ត តាំងវិញ តែខ្ញំបានតែខឹង មិនអាចធ្វើអ្វីកើត ហើយខ្ញុំក៍ស្រែថា ខ្ញុំនឹងប្តឹង អ្នកដែលវ៉ៃខ្ញុំ ហើយប៉ូលិសនោះស្រែកថាទៅប្តឹងទៅ ហើយជុំរុញអោយខ្ញុំវ៉ៃតបវិញ តែខ្ញុំមិនបានវ៉ៃទេ ដោយខ្ញុំមិនដឹងអំពីល្បិចក្រុមប៉ូលិសចរាចរណ៍ គឺប៉ូលិសចរាចរណ៍បានអោយខ្ញុំពាក្យប្តឹងនៅកន្លែងរបស់ពួកគាត់វិញទាំងយប់នៅថ្ងៃដដែល ហើយហាមខ្ញុំមិនអោយទៅតុលាការបើចង់ឈ្នះប៉ូលិសចរាចរណ៍ កាពិតគ្នារបស់ប៉ូលិសចរាចរណ៍ដ៍ដែរ ដោយសារខ្ញុំមិនទាន់ប្រាប់ប៉ាម៉ាក់របស់ខ្ញុំ ឥឡូវខ្ញុំឈឺពេញខ្លួន ទៅរៀនមិនកើត បិទភ្នែកនៅតែភ័យក្រោកវិលមុខៗ ម៉ូតូក៍នៅកន្លែងប៉ូលិសដែរ សូមជួយខ្ញុំផង🙏🏼🙏🏼🙏🏼 យ៉ាាងណានេះគ្រាន់តែជាការលើកឡើងរបស់ភាគីរងគ្រោះតែម្ខាងប៉ុណ្ណោះ ចំពោះការបកស្រាយរបស់ប៉ូលិសយ៉ាងណានោះយើងមិនទាន់ទទួលបាននៅឡើយទេ !

ប្រភពពី:Facebook Kong Panha
ប៉ូលិសចរាចណ៍ខេត្តសៀមរាបបានប្រើអំពើហឹង្សារលើខ្ញុំដោយចេតនា ? ប៉ូលិសចរាចណ៍ខេត្តសៀមរាបបានប្រើអំពើហឹង្សារលើខ្ញុំដោយចេតនា ? Reviewed by Unknown on October 26, 2017 Rating: 5

No comments:

Powered by Blogger.