ដើម្បីថែរក្សា និងការពារសុដន់ឲ្យនៅតែស្អាតល្អ និងគ្មានជំងឺមហារីកមកយាយី ស្រីៗគប្បីចេះវិធី ៧ យ៉ាងនេះ។ ព្រោះអាចជួយដល់ខ្លួនឯងបានយ៉ាងល្អ៖
១.យកចិត្តទុកដាក់នឹងទំហំអាវទ្រនាប់ បើមានអាវទ្រនាប់តឹងពេក ត្រូវតែកុំពាក់វា ព្រោះធ្វើឲ្យសុដន់ឈឺចាប់មិនតែប៉ុណ្ណោះវាក៏បណ្ដាលឲ្យឈឺក និងខ្នងដែរ។ ប្រសិនបើនៅតែបង្ខំចិត្តពាក់អាវក្នុងតូចជាងសុដន់យូរៗទៅ អាចបណ្តាលឲ្យមានជំងឺមហារីក។
២.ជៀសវាងគ្រឿងស្រវឹង
ការស្រាវជ្រាវបានបង្ហាញថាស្ត្រីដែលផឹកស្រាច្រើន គឺមានជំងឺមហារីកសុដន់ ច្រើនជាងស្ត្រីដែលមិនផឹកជាតិស្រវឹងទាំងនោះ។ ប្រសិនបើស្រីនៅតែចង់ឲ្យសុដន់មានសុខភាពល្អ អ្នកនៅឲ្យឆ្ងាយពីគ្រឿងស្រវឹង។
៣.ហាត់ប្រាណ
ការហាត់ប្រាណជួយរក្សាសុខភាពរាងកាយ និងផ្លូវចិត្តរបស់អ្នក ហើយវាក៏ជួយដល់សុខភាពដើមទ្រូងផងដែរ។ ហាត់ប្រាណយ៉ាងហោចណាស់ ១៥០ នាទីក្នុងមួយសប្ដាហ៍ កាត់បន្ថយហានិភ័យជំងឺមហារីកសុដន់គ្មានសេសសល់ ១ភាគរយឡើយ។
៤.ផ្ដោតលើផ្លែឈើ និងបន្លែ
ការញ៉ាំផ្លែឈើ និងបន្លែច្រើនអាចជួយការពារជំងឺមហារីកបានច្រើនប្រភេទ ហើយជាពិសេសការទទួលទានផ្កាខាត់ណា ផ្លែប៉ោម បន្លែ ជី និងខ្ទឹមស នឹងជួយការពារជំងឺមហារីកសុដន់បានយ៉ាងល្អ។
៥.ម៉ាស្សា
ចង់ថែរក្សាដើមទ្រូងឲ្យនៅតែមូលក្លុំ និងមានសុខភាពល្អ អ្នកត្រូវតែម៉ាស្សាជានិច្ច ដើម្បីជួយជំរុញលំហូរឈាម។ ៦.បំបៅដោះកូន មនុស្សស្រីដែលមានកូនតូចមិនគួររំលងឡើយ វានឹងជួយរក្សាទ្រូងឲ្យមានសុខភាពល្អ។ វាក៏ជួយរក្សាកូនរបស់តូចឲ្យមានសុខភាពល្អ និងឆ្លាតវៃផងដែរ។
៧.ពិនិត្យខ្លួនឯង
នេះគឺជាកាតព្វកិច្ចដែលស្ត្រីគួរធ្វើ ព្រោះបើគ្មានពេលទៅរកពេលឲ្យពិនិត្យមើលរាល់ខែ។ គ្រាន់តែពេលងូតទឹកសាកល្បងនៅពីមុខកញ្ចក់ មើលថារូបរាងនៃសុដន់នៅធម្មតា ឬអត់ ហើយមានពណ៌អ្វីប្លែកលើក្បាលដោះដែរ ឬទេ។ សូមព្យាយាមប្រើដៃ ទើបស្ទាបដឹងថាតើមានបញ្ហាអ្វី ឬមានដុំពកណាមួយនៅក្នុងសុដន់ ឬគ្មាន។ បើមានសូមប្រញាប់ទៅជួបគ្រូពេទ្យជាបន្ទាន់៕ ប្រភព៖ Kanha ប្រែ
សម្រួល៖ fbgoo.co
វិធី ៧ យ៉ាងថែរក្សាសុដន់ឲ្យនៅតែមូលក្លុំស្អាត និងបន្ថយហានិភ័យជំងឺមហារីកសុដន់
Reviewed by Unknown
on
October 17, 2017
Rating:
No comments: