៥ យ៉ាង​ដែល​អ្នក​មិន​ធ្លាប់​ដឹង​ពី​ កម្មវិធី​ FaceApp កែ​មុខ​​ពី​ក្មេង​ទៅ​ចាស់


កម្មវិធី FaceApp ជា​កម្មវិធី​កែរូប​តូច​មួយ​ដែល​ដូច​ទៅ​នឹង​កម្មវិធី​ល្បី Prisma ដែល​ក្រឡុក​បណ្ដាញ​សង្គម​ឆ្នាំ​មុន វា​មាន​សមត្ថភាព​អាច​ធ្វើ​ឲ្យ​រូបភាពធម្មតា​ប្ដូរ​ទ្រង់​ទ្រាយ​ទៅ​តាម​មុខងារ​កំណត់​ដូចជា ញញឹម មុខ​ក្មេង មុខចាស់ និង​អាច​កាត់​រូបទាំង​នោះ​ដាក់​ចូល​​បាន​ផង​ដែរ។ ថ្ងៃ​នេះក្រុម​ការងារ​សូម​បង្ហាញ​ជូន ៥ ចំណុច​ដែល​អ្នក​គួរ​ស្វែង​យល់​បន្ថែម​ពី​កម្មវិធី​នេះ​។

១/ គ្មាន​​ផ្ទាំង​ពាណិជ្ជកម្ម​លោត​រញ៉ែរញ៉ៃ
កម្មវិធី​នេះ​​ប្រិយមិត្ត​មិន​​បាន​ឃើញ​បាន​ពាណិជ្ជកម្ម​លោត​មក​នោះ​ទេ ទោះ​ជា​កម្មវិធី​ប្រភេទ Free-App ក៏​ដោយ​ដែល​ខុស​កម្មវិធី​ដទៃ បើ​ហ្រ្វី​​​ហើយ​មិន​បាច់​និយាយ​ទេ​រឿង​ពាណិជ្ជកម្ម​គឺ​លោត​មក​ស្កេកស្កេះ។
២/.គ្មាន​លោត​​សញ្ញា​សំគាល់ App
FaceApp អាច​និយាយ​បាន​ថា​ជាកម្មវិធី​ដំបូង​គេ ដែល​មាន​មុខងារ​អាច​លុប​សញ្ញា​សំគាល់​កម្មវិធី​ចេញ​បាន ប្រសិន​បើ​ប្រិយមិត្ត​មិន​ចង់​ដាក់​។
 
៣/.អាច​ប្តូរ​មុខ​បាន​ច្រើន​បែប
ដូច​ប្រិយមិត្ត​មួយ​ចំនួន​បាន​សាក​ល្បង​រួច​ហើយ កម្មវិធី​នេះ​មាន​មុខងារ​អាច​ប្ដូរ​មុខ​បាន​ច្រើន​យ៉ាង​ដូច​ជា ទឹក​មុខ​ញញញឹម សើច យំ មុខ​ក្មេង មុខ​ចាស់ ជាដើម។

៤/.អាច​បង្កើត​ជា​រូបភាព​កំប្លែងៗ GIF
មិន​ត្រឹម​តែអាច​កែ​មុខ​បាន​នោះ​ទេ កម្ម​វិធី​នេះ​អាចធ្វើ GIF បាន​ដោយ​គ្រាន់​តែ​ចុច filters និង collages ក្នុង​ពេល​តែ​មួយ​ជាការស្រេច។

៥/. របៀប​ប្រើ​ងាយៗ
ចំពោះ​របៀប​ប្រើ​វិញ​មិន​ជា​ពិបាក​នោះ​ទេ គ្រាន់​តែ​ប្រិយមិត្ត​ដោនឡូត​វា​ចេញពី App Store ​និង Play Store រួច​ធ្វើការ​តម្ល់ើង​លើ​ទូរសព្ទ​ បន្ទាប់​មក​បើក​កម្មវិធី FaceApp រួច​ចុច​ចូល​មុខងារ Face រើស​យក​ទឹក​មុខ​ដែល​អ្នក​ចង់​កែ រួច​ហើយចុច Save ជាការ​ស្រេច ហើយ​ប្រិយមិត្ត​អាច​ផុស​ចូល​បណ្ដាញ​សង្គម​បានដោយងាយ​ សម្រាប់​ជាការ​កំសាន្ត​ផង​ដែរ៕

ប្រភព៖ Sabay ប្រែ​សម្រួល៖ fbgoo.co
៥ យ៉ាង​ដែល​អ្នក​មិន​ធ្លាប់​ដឹង​ពី​ កម្មវិធី​ FaceApp កែ​មុខ​​ពី​ក្មេង​ទៅ​ចាស់ ៥ យ៉ាង​ដែល​អ្នក​មិន​ធ្លាប់​ដឹង​ពី​ កម្មវិធី​ FaceApp កែ​មុខ​​ពី​ក្មេង​ទៅ​ចាស់ Reviewed by Unknown on October 17, 2017 Rating: 5

No comments:

Powered by Blogger.