ថ្មីបំផុតចាប់ពីថ្ងៃនេះទៅបងប្អូនប្រជាពលរដ្ឋដែលព្រួយបារម្ភមិនបានទៅញ៉ាំការមិត្តភក្ដិឬម្ចាស់ដើមការខ្ជិលកត់ចំណងដៃច្រើនឥឡូវនេះលែងពិបាកទៀតហើយព្រោះមានសេវាកម្មអេស៊ីលីដាយូនីធីទាន់ចិត្តដែលបង្កើតដោយធនាគារអេស៊ីលីដាក្នុងនោះការចងដៃក្នុងពិធីមង្គលការម្ចាស់ដើមការគ្រាន់ចុះឈ្មោះប្រើប្រាស់គណនីទាន់ចិត្តនិងស្នើឲ្យធនាគារបោះពុម្ពកូដដើម្បីដាក់ទូទាត់គឺជាការស្រេច។នេះបើតាមការឱ្យដឹងពីមន្រ្ដីជាន់ខ្ពស់មួយរូបរបស់ធនាគារអេស៊ីលីដាប្រាប់មកកាន់Sabay។
តាមប្រភពដដែលបានប្រាប់ទៀតថាភ្ញៀវកិត្តិយសដែលមានគណនីទាន់ចិត្តអាចចងដៃការដោយផ្ទេរទៅកូដនោះ។បន្ទាប់មកម្ចាស់ដើមការអាចដកប្រាក់នៅតាមការិយាល័យធនាគារណាមួយនិងសុំរបាយការណ៍ពីធនាគារអំពីអ្នកបានផ្ទេរឲ្យ។
សេវានេះមានភាពងាយស្រួលក្នុងការចុះឈ្មោះប្រើប្រាស់ដោយបងប្អូនប្រជាពលរដ្ឋdownloadprogramACLEDAUnityToanChetពីAppStoreorPlayStoreហើយធ្វើតាមការណែនាំឬទៅកាន់ការិយាល័យធនាគារដើម្បីសុំជំនួយ។បងប្អូនអាចធ្វើផ្ទេរប្រាក់ឱ្យគ្នាទៅវិញទៅមកតាមលេខទូរសព្ទឬគណនីដោយខ្លួនឯងគ្រប់ទីកន្លែងដោយមិនមានថ្លៃសេវា។ងាយស្រួលដល់អ្នកមានរបរលក់រាយលក់ដុំដែលត្រូវទូទាត់និងអ្នកផ្ទេរទៅតាមបណ្ដាខេត្តនានា៕
ប្រភព: http://news.sabay.com.kh/article/928084

ថ្មីបំផុត! សេវាចងដៃការតាមប្រព័ន្ធអេឡិចត្រូនិក ដំបូងគេនៅកម្ពុជា
Reviewed by Unknown
on
October 26, 2017
Rating:
No comments: