ការមើលវីដេអូសិចអនឡាញនៅផ្ទះ អាចថាជារឿងមួយ ដែលមនុស្សប្រុសមួយចំនួនចូលចិត្តធ្វើ។ ប៉ុន្តែប្រសិនបើអ្នកហ៊ានភ្លេចខ្លួនទៅប្រើអ៊ីនធឺណិត និងកុំព្យូទ័ររបស់ក្រុមហ៊ុន ដែលអ្នកកំពុងបម្រើការងារ មកដោនឡូតហ្គេមទុកលេងនៅផ្ទះ បើកមើលវិបសាយផ្ដេសផ្ដាស ជាពិសេសបើកមើលវីដេអូសិច នោះអ្នកដូចជាយកកទៅលអន្ទាក់អញ្ចឹង ព្រោះថារាល់ក្រុមហ៊ុនទាំងអស់ តែងតែមានអ្នក IT ជំនាញ រង់ចាំឃ្លាំមើលរាល់ការប្រើប្រាស់អ៊ីនធឺណិតពីសំណាក់បុគ្គលិកទាំងអស់។
នៅពេលអ្នកប្រើប្រាស់អ៊ីនធឺណិតនិងកុំព្យូទ័ររបស់ក្រុមហ៊ុនធ្វើរឿងផ្ដេសផ្ដាសបែបនេះ អ្នកអាចនឹងប្រឈមនឹងការដេញចេញ ឬបើមិនដូច្នោះ ក៏ត្រូវគេវាយតម្លៃថា អ្នកជាបុគ្គលិកមានមារយាទមិនល្អក៏ថាបាន។
រាល់បណ្ដាញ Network ទាំងអស់នៅក្នុងកុំព្យូទ័របុគ្គលិករបស់ក្រុមហ៊ុននីមួយៗ តែងតែត្រូវបានភ្ជាប់ទៅនឹងកុំព្យូទ័រមេមួយ ដើម្បីត្រួតពិនិត្យពីស្ថានការណ៍កុំព្យូទ័រទាំងនោះ ទៅតាមបែបបទផ្សេងៗ ដែលក្រុមហ៊ុនត្រូវការ។ គ្រប់កុំព្យូទ័រទាំងអស់របស់ក្រុមហ៊ុន សុទ្ធតែភ្ជាប់ IP Address ដែលងាយស្រួលសម្រាប់អ្នក IT ក្នុងការត្រួតពិនិត្យ LANs, WANs, Servers, Websites, Appliances ឬ URLs ជាដើម ពីកុំព្យូទ័រមេ។ ដូច្នេះបើអ្នក IT ចង់ដឹងថាកុំព្យូទ័ររបស់បុគ្គលិកណាម្នាក់បានធ្វើអ្វីខ្លះ ពួកគេគ្រាន់តែមើល IP Address របស់កុំព្យូទ័រនោះ គឺអាចដឹងជាមិនខាន។ អ្នកជំនាញ IT របស់ក្រុមហ៊ុននីមួយៗ អាចមានវិធីជាច្រើន ក្នុងការតាមដានរាល់សកម្មភាពផ្សេងៗ របស់បុគ្គលិក តាមរយៈការប្រើប្រាស់បណ្ដាញអ៊ីនធឺណិតនៅលើកុំព្យូទ័ររបស់ក្រុមហ៊ុន។ ខាងក្រោមជាវិធីខ្លះៗ ដែលត្រូវបានប្រើប្រាស់ដោយក្រុមហ៊ុនមួយចំនួន ក្នុងការតាមដានសកម្មភាពប្រើប្រាស់អ៊ីនធឺណិតរបស់បុគ្គលិក៖ @ត្រួតពិនិត្យតាម History នៅលើ Browser (Firefox, Chrome,...) IP Address នៅលើកុំព្យូទ័ររបស់ក្រុមហ៊ុន ដែលអ្នកកំពុងប្រើ នឹងប្រាប់អ្នក IT ថា អ្នកបានធ្វើប្រើកុំព្យូទ័រក្រុមហ៊ុនធ្វើអ្វីខ្លះលើអ៊ីនធឺណិត។ ក្រោយពេលអ្នកបានចូលទៅមើលវិបសាយណាមួយ ជាពិសេសវិបសាយសិចនៅលើ Browser ណាមួយ វាតែងតែបន្សល់ History។ ដូច្នេះនៅពេលអ្នក IT ចូលមើល History ទាំងនោះក្នុងកុំព្យូទ័ររបស់អ្នក (មើលពីកុំព្យូទ័រមេ) គេប្រាកដជាដឹងថាអ្នកបានបើកមើលអ្វីផ្តេសផ្តាសទាំងនោះមិនខាន។ @ប្រើប្រាស់ Software សម្រាប់ការតាមដាន មាន Software ជាច្រើន (ដូចជា Keyloggers, PRTG និង Screen Capture Tools ជាដើម) ដែលអ្នក IT នៅក្នុងក្រុមហ៊ុនប្រើ ដើម្បីតាមដានរាល់សកម្មភាព ប្រើប្រាស់អ៊ីនធឺណិត ពីសំណាក់បុគ្គលិក។ Software ទាំងនេះអាចកត់ត្រា (Record) ព័ត៌មានផ្សេងៗ ដែលបុគ្គលិកបានមើលនៅលើកុំព្យូទ័រ។ ឧទាហរណ៍ កម្មវិធី Keyloggers អាចកត់ត្រា IM (Instant Messages), Emails និងព័ត៌មានផ្សេងៗ ដែលអ្នកបានវាយលើកុំព្យូទ័រ ដោយប្រើប្រាស់ Keyboard។ និយាយរួមអ្វីក៏ដោយ ដែលអ្នកបានធ្វើនៅលើប្រព័ន្ធអ៊ីនធឺណិតរបស់ក្រុមហ៊ុន គឺត្រូវបានឃ្លាំមើលជានិច្ច ហើយអ្វីដែលអ្នករឹតតែមិនត្រូវធ្វើនោះ គឺការបើកមើលវីដេអូសិច និងដោនឡូតកម្មវិធី ហ្គេម ឬវីដេអូធំៗសម្រាប់ផលប្រយោជន៍ផ្ទាល់ខ្លួនឱ្យសោះ ដើម្បីកុំឱ្យមានបញ្ហាណាមួយកើតឡើងដល់ខ្លួន។ ដូច្នេះ អ្នកគួរតែប្រើអ៊ីនធឺណិតនិងកុំព្យូទ័ររបស់ក្រុមហ៊ុន ធ្វើអ្វីដែលមានប្រយោជន៍ដល់ក្រុមហ៊ុន ទើបជាការល្អ៕
ប្រែសម្រួល៖ ប៉ែត ផាន់និត
ប្រភព៖ paessler, techrepublic

ប្រើអ៊ីនធឺណិតក្រុមហ៊ុន មើលវីដេអូសិច ឬដោនឡូតហ្គេម ប្រយ័ត្នស៊យធំ
Reviewed by Unknown
on
October 26, 2017
Rating:
No comments: